និយនន័យ
   What is a gerund ?
   Gerund ជានាមដែលកើតចេញពី កិរិយាស័ព្ទថែម ing ( going, coming, being, learning, …) ដែលវាដើរតួនាទីជានាម ។ វាមានរូបរាងមើលទៅដូចនឹង present participle ( កិរិយាស័ព្ទដៃគូរបច្ចុប្បន្នកាល ) ព្រោះវាមានទម្រង់ ing នៅខាងចុងដូចគ្នា តែវាមានទីតាំង និងតួនាទីខុសគ្នា ។

   Gerund ក្នុងភាសាអង់គ្លេសអាចជា  ៖

ជាកម្មបទនៃប្រយោគ ៖
  • Running too fast is dangerous for old people. ការរត់លឿនពេក នាំឱ្យគ្រោះថ្នាកសម្រាប់មនុស្សចាស់
  • Loving is difficult, but breaking is easy. ការស្រលាញ់គឺពិបាក តែការបែកបាក់គឺងាយ
  • Eating out too much costs much money. ការហូបអាហារខាងក្រៅនាំឱ្យអស់លុយច្រើន
  • Turning down the TV makes us listen to each other easily. ការបន្ថយសម្លេងទូរទស្សន៍ ធ្វើឱ្យយើងនិយាយស្តាប់គ្នាបានយ៉ាងងាយស្រួល 
  • Gerund អាចជាកម្មបទនៃប្រយោគ ៖
  • The most important job for me for now is learning English. ការងារដែលសំខាន់បំផុតសម្រាប់ខ្ញុំនាពេលឥលូវនេះ គឺការរៀនភាសាអង់គ្លេស
  • The first thing to do right now is sleeping for more energy. ឥលូវនេះ រឿងដំបូងគេដែលត្រូវធ្វើគឺ ( ការ ) ដើម្បីឱ្យមានថាមពលគ្រប់គ្រាន់
  • The common things I see now for youths are making love and breaking love. រឿងដែលខ្ញុំឧស្សាហ៍ឃើញញឹកញាប់សម្រាប់យុវជន គឺការបង្កើតស្នេហា និងការការបាក់បែកស្នេហា ។

ជាកម្មបទនៃកិរិយាស័ព្ទ ៖
ជាធម្មតា គេប្រើវាសម្រាប់បរិយាយពីទម្លាប់
  • He likes swimming. គាត់ចូលចិត្ត ( ការ ) ហែលទឹក
  • I stopped smoking a long time ago. ខ្ញុំបានឈប់ជក់បារីយូរហើយ