នៅក្នុងទំព័រនេះ យើងគ្រាន់តែសិក្សាអំពីន័យនៃពាក្យថា វចនៈ ( ចំនួន ) នៃនាម មុននឹងឈានដល់ការសិក្សាលំអិតអំពីនាមឯកវចនៈ  នាមពហុវចនៈ និងការបង្កើតនាមពហុវចនៈ តាមក្បួនវេយ្យាករណ៍ភាសាអង់គ្លេស និងការបង្កើតនាមពហុវចនៈដោយគ្មានក្បួនវេយ្យាករណ៍ ។
   
   ចំនួននៃនាម សំដៅដល់នាមឯងវចនៈ និងនាមពហុវចនៈ ។ បើយយើងនិយាយពីវចនៈ ( ឯកវចនៈ និងពហុវចនៈ ) យើងក៏គួរនិយាយពីនាមទៀងទាត់ និងនាមមិនទៀងទាត់ ។

   នាមទៀងទាត់ជានាមដែលអាចធ្វើពីនាមឯកវចនៈ ទៅពហុចវនៈ តាមក្បួនក្រមវេយ្យាករណ៍ច្បាស់ ។

   ជានាមដែលមិនមានក្បួនដើម្បីធ្វើពីឯកវចនៈទៅពហុវចនៈ ដោយគ្មានក្បួនវេយ្យាករណ៍ច្បាស់លាស់ទេ  ដូចជា Child ទៅជា children ហើយ foot ទៅជា feet និង woman ទៅជា women ជាដើម ។

   ដូចនេះ ចំនួននៃនាម ឬវចនៈនៃនាម គឺសំដៅដល់ នាមឯកវចនៈ និងនាមពហុវចនៈ ។

   ឥលូវយើងចាប់ផ្តើម ( ចុច ) សិក្សាអំពី ៖