នៅក្នុងភាសាអង់គ្លេស
ក៏ដូចជាក្នុងភាសាខ្មែរយើងដែរ នាមត្រូវបានបែងចែកជា ឯងវចនៈ និងពហុវចនៈ ។ វចនៈនៃនាម (Numbers
of Nouns) សំដៅលើទៅលើចំនួននៃនាម និងក្បួនបង្កើតនាមឯកវចនៈ
និងពហុវចនៈ ។
នាមឯកវចនៈ
គឺជានាមដែលមានចំនួនតែ១
ឧទាហរណ៍ ៖
- A book
- A car
- A dog
- A foot
- One banana
- One mango
ចំនែកពាក្យដែលសរសេរដោយមិនដាក់
a
ឬ one (ដូចជា book, mango, foot,…)ក៏ជានាមឯវចនៈដែរ ព្រោះវាមិនបានថែម s ឬ es ឬ ies
។
នាមពហុវចនៈ
ជានាមដែលមានចំនួនចាប់ពី២ឡើងទៅ
(២, ៣, ១០, ៣០, ១០០, ល.) ឧទាហរណ៍៖
- Two dogs
- One hundred students
- Five babies
- Two feet
- Three children
- Four potatoes
- Ten photos
តាមឧទាហរណ៍ខាងលើនេះ
យើងឃើញនាមខាងលើមានចំនួនចាប់ពី២ឡើងទៅ ដែលហៅថា នាមពហុវចនៈ ។
យើងក៏ឃើញនាមទាំងអស់នោះមានទម្រង់ពហុវចន់ខុសៗគ្នា ដូចជា ខ្លះថែម s es
ies ខ្លះទៀតឃើញមានរូបរាងខុសពីរូបរាងដើម ។
ការធ្វើនាមពីឯកទៅពហុវចនៈ
គឺអាស្រ័យទៅលើប្រភេទនាម ជាប្រភេទនាមទៀងទាត់ ឬនាមមិនទៀងទាត់ ។
នាមទៀងទាត់ (Regular
nouns) ជានាមដែលមានក្បួនធ្វើពីឯកវចនៈ ទៅពហុវចនៈ តាមរបៀបច្បាស់លាស់ ។
នាមមិនទៀងទាត់ (Irregular nouns)
ជានាមដែលគ្មានក្បួនធ្វើពីឯកវចនៈ ទៅពហុចនៈទេ ។ វាប្រែខ្លួនទៅតាមពាក្យនីមួយ ។
វាទាមទារឱ្យអ្នកសិក្សាទន្ទេញ ចងចាំឱ្យបានច្បាស់លាស់ ។
ខាងក្រោមនេះគឺជាវិធានសម្រាប់ធ្វើនាមឯកវចនៈ
ឱ្យទៅជាពហុវចនៈ ៖
សម្រាប់នាមទៀងទាត់ (Regular nouns)
១. នាមឯកវចនៈ ដែបញ្ចប់ដោយ s ss sh ch z និង x ត្រូវថែម es ឧទាហរណ៍ ៖
- Bus >>> buses
- Class >>> classes
- Crush >>> crushes
- Match >>> matches
- Box >>> boxes
- Country >>> countries
- City >>> cities
- Nationality >>> nationalities
- Knife >>> knives
- Life >>> lives
នាមមិនទៀងទាត់ (Irregular
nouns)៖
នាមមិនទៀតទាត់ជានាមដែលប្រែពីឯកវចនៈ
ទៅជាពហុវចនៈ ដោយមិនមានក្បួនឡើយ ដូចជា ៖
- Feet >>> foot
- Child >>> children
- Man >>> men
- Woman >>> women
តាមក្បួនភាសាអង់គ្លេសបែបសរសេរ
(Written
English ) ឬភាសាជាផ្លូវការ (Official English) គ្រប់នាមរាប់មិននបានគឺជានាមឯកវចនៈ ព្រោះវាគ្មានចំនួនឱ្យរាប់បាន
ហើយមិនអាចប្រើជានាមពហុវចនៈបានទេ ។
ឧទាហរណ៍
៖
- I have some money
- She has long hair.
- I have much water.
- Fresh air gives a long life.
តែក្នុងភាសអង់គ្លេសនិយាយប្រចាំថ្ងៃ
គេច្រើនប្រើភាសាអង់គ្លេសបែបនិយាយ (Spoken English) ដែលមានលក្ខណៈប្លែកខុសពីភាសាអង់គ្លេសផ្លូវការ ។
យើងអាចប្រើនាមរាប់មិនបានជាពហុវចនៈបាន
ឧទាហរណ៍ ៖
- Can I have two coffees for two people, please?
- I need three waters.
- I’d like to two Cokes for my children.